• សមត្ថកិច្ចព័ទ្ធចាប់មនុស្សប្រុសស្រី ៩នាក់កំពុងលេងល្បែងស៊ីសងខុសច្បាប់ បញ្ជូនទៅតុលាការ
    ដោយ Heng  ថ្ងៃទី 21 May, 2022  ម៉ោង 08:07 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មនុស្សប្រុសស្រី ៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌ រាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ដើម្បីសាកសួរ ពាក់ពន្ធករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់។

    សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបក្រុមក្រុមអ្នកលេងល្បែងស៊ីសង ប៉ក់ បៀរថៃ នៅបន្ទប់ផ្ទះជួល ឡៅតឿ ក្បែរផ្សាររតនៈផ្លាហ្សា បឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប៉ូលិស ឃាត់ខ្លួនជាក់ស្តែង ១៤នាក់ (ប្រុស ២ នាក់)។

    ដកហូតវត្ថុតាង ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់ផងដែរ និងបាននាំទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីសាកសួរ ។ ទីបំផុតមនុស្ស ៥នាក់ (ប្រុសម្នាក់) បានរួចផុតពីការចោទប្រកាន់ និងអនុញ្ញាតឲ្យទៅផ្ទះវិញ។ ចំណែកមនុស្ស ៩នាក់ (ប្រុសម្នាក់) ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ជាប់ចោទពីបទប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់។

    ក្រុមអ្នកលេងបៀរថៃ និងប៉ក់ក្តាំង ទាំង ៩នាក់នោះ ត្រូវប្រឈម និង ការផ្តន្ទាទោសតាមផ្លូវច្បាប់ល្បែងស៊ីសង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...