
រថយន្តពីរគ្រឿងបើកបុកគ្នានៅលើផ្លូវជាតិលេខ៤
ដោយ
Heng ថ្ងៃទី
8 May, 2022 ម៉ោង
08:28 |
សន្តិសុខសង្គម
(ខេត្តព្រះសីហនុ)៖ រថយន្ត ២គ្រឿងបើកបញ្ចាស់ទិសហើយបុកគ្នាបណ្ដាលឲ្យខូចខាតទាំងសងខាងកាលពីវេលាម៉ោង០៩ និង ០០នាទី នៅនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ១៧០-១៧១ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត ។
ដោយរថយន្តម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C- 2793 បើកបរទិសដៅពី ក្រុងភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បានបុកគ្នាជាមួយរថយន្តម៉ាក Highlander ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2AQ-5631 ខណៈកំពុងបើកបញ្ចាស់ទិសគ្នា។
អ្នកបើកបរបើកបររថយន្តទាំង ២គ្រឿងនោះបានរត់គេចរៀងៗខ្លួន។
ក្រោយកើតហេតុនគរបាលជំនាញនៃកម្លាំងអធិការដ្ឋានស្រុកព្រៃនប់បានចុះមកវាស់វែងហើយយកទៅរក្សារទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
