• យុវជន​ពីរ​នាក់ជិះម៉ូតូឌុបគ្នាត្រូវរថយន្តដឹកប្រេងឥន្ធនៈបុក ស្លាប់១នាក់ របួសធ្ងន់១នាក់
    ដោយ Heng  ថ្ងៃទី 4 May, 2022  ម៉ោង 08:24 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ យុវយុវ១នាក់ស្លាប់ផង្លាមៗ និង​១នាក់រងរបួស​ធ្ងន់ កំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្ត​ដឹក ប្រេងឥន្ធនៈ ក្រុមហ៊ុន ភី​ធី​ធី បុក​ម៉ូ​តួ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧៨-១៧៩ ចំណុច​កែង​ផ្លូវ សម្តេច​សង្ឃរាជ ទេព វង្ស ស្ថិតក្នុង​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ កាលពី​ល្ងាច ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២២ ។​

    ​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា រថយន្ដ​ម៉ាក FUSO (​ក្រុមហ៊ុន PTT ) ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ៣E-៩៣៤៩ ដែលមាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ មកដល់​ចំណុចកើតហេតុ ខាងលើ បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ ១G-០០៤៥ បើកបរ​ក្នុងទិសដៅ​ចេញពី ផ្លូវ​សម្តេច​សង្ឃរាជ ខេត្ត​ព្រះសីហនុ ។​ ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន។

    ​ជនរងគ្រោះ ទី១-អ្នកបើកបរ​ម៉ូតូ ឈ្មោះ គុង ញ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាបានស្លាប់។​ ទី២-អ្នករួមដំណើរ​ឈ្មោះ ដួង ទីណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានរងរបួស​ធ្ធ្ងន។​

    សមត្ថកិច្ច​បានយកវត្ថុតាង យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ជា​បណ្ដោះអាសន្ន ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...