• រថយន្តដឹកឈើលោតឆ័ត្រមួយគ្រឿងនៅស្រុកឱរ៉ាល់ ត្រូវសមត្ថកិច្ចបង្ក្រាប
    ដោយ Heng  ថ្ងៃទី 2 May, 2022  ម៉ោង 11:05 | សន្តិសុខ​សង្គម

    (ខេត្ត​កំពង់ស្ពឺ)៖​ រថយន្តដឹកឈើអត់ច្បាប់មួយគ្រឿង​ត្រូវ​បានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ធ្វើការ​បង្ក្រាបកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២​ នៅត្រង់ចំណុចភូមិត្រពាំងអង្គ្រង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។

    លោកវរសេនីយ៍ឯក ហេង សម្រាក នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖ កម្លាំង​ជំនាញ​ខេត្ត​សហការជាមួយ​កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-6592 ដឹកឈើអារចម្រុះគ្មានលិខិតអនុញ្ញាត ។

    លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច​បានឱ្យដឹងទៀតថា​៖​ ជាក់ស្ដែង​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ចជំនាញបានរកឃើញឈើអារចម្រុះចំនួនជាង១០០សន្លឹកនៅក្នុងរថយន្ត។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។

    ក្រោយប្រតិបត្តិការចប់ វត្តុតាងត្រូវបានបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ដបន្តតាមនីតិវិធី។ រីឯ​ម្ចាស់រថយន្ត​ និងម្ចាស់ឈេីកម្លាំងជំនាញកំពុង​ធ្វើការ​ស្រាវជ្រាវ​កោះហៅ​ឱ្យ​ចូល​មកដោះស្រាយតាមផ្លូវច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...