• បុរសម្នាក់រងរបួសធ្ងន់ខណ:កំពុងជិះម៉ូតូត្រូវរថយន្តម៉ែកសឺដេសបុកពីក្រោយ
    ដោយ Heng  ថ្ងៃទី 29 April, 2022  ម៉ោង 10:26 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ រថយន្ត Mercedes មួយគ្រឿងបើខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូកំពុងជិះពីមុខ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ហើយថែមល្បឿនបើកគេចពីកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១២:១០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ ឯករាជ្យ(100) ជិតតុលាការចាស់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

    ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកDream C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ1V-3554 បានធ្វើដំណើរតាមបណ្ដោយផ្លូវឯករាជ្យ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងទៀតម៉ាក Mercedes ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BN-5267 ធ្វើដំណើរស្របគ្នានោះបុកម៉ូតូពីក្រោយផ្លូវ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហើយរថយន្ដបន្តបើករត់គេចចេញពីកន្លែងកើតហេតុ។ បន្ទាប់មកមានប្រជាពលរដ្ធនៅកន្លែងនោះបានឃើញ ហើយប្រដេញឃាត់បានរថយន្ដរួមទាំងតៃកុងនៅទីតាំងមួយកន្លែងជិត មហោស្របចាស់ដែលស្ថិតនៅក្នុងទឹកដីសង្កាត់លេខ២ បន្ទាប់មកប្រគល់ជូនសមត្ថកិច្ចជំនាញចរាចរណ៍តែម្ដង។

    រថយន្ដខាងលើ និងម៉ូតូនោះ សមត្ថកិច្ចជំនាញចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យ និងដោយនាំយកម្ចាស់រថយន្ដបង្កទៅផងដែរ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...