• បើករថយន្តរេចង្កូតចូលផ្ទះប្រជាពលរដ្ឋបុកស្ត្រីម្នាក់រងរបួសបែកប្រអប់ជើង
    ដោយ Heng  ថ្ងៃទី 29 April, 2022  ម៉ោង 10:02 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ បើករថយន្តប្រភេទបែនដ២កដីមិនប្រយ័ត្នបានរេចង្កូតទៅក្នុងផ្ទះពលរដ្ឋ ចំស្ត្រីចំណាស់ម្នាក់ឈរនៅក្រោមសំយាបផ្ទះបណ្ដាលឱ្យបែកប្រអប់ជើងឆ្វេង។ ករណីនេះកើតឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី ត្រង់ចំណុចផ្ទះឈ្មោះហ៊ិន ស្រី លើផ្លូវបេតុង ស្ថិតក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា រថយន្តបង្កម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-1087 បើកបរដោយឈ្មោះ អ៊ូច បូរ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ហ៊ិន ស្រី ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (របួសបែកប្រអប់ជើងខាងឆ្វេង)។

    ក្រោយពីបង្កហេតុ សមត្ថកិច្ចបានយករថយន្តមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាម​នីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...