• បើករថយន្តបុករបាំងចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបាក់មួយដើម
    ដោយ Heng  ថ្ងៃទី 29 April, 2022  ម៉ោង 08:15 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្ត Toyota Prius មួយគ្រឿងបើកបុករបាំងជ័រពុះចែកទ្រូងផ្លូវខូចខាតជាច្រើនកង់ និងបង្គោលភ្លើងមួយដើមបាក់ដល់ដី ចំណែករថយន្តខូចខ្ទេចមួយចំហៀងមុខទៅលែងរួច។ ករណីនេះកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះម៉ាកToyota Prius ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BD-6502 ធ្វើដំណើរលើមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចបានរេចង្កូតទៅបុករបាំងជ័រពុះចែកទ្រូងផ្លូវខូចខាតអស់៦កង់ និងនិងរលំបង្គោលភ្លើងមួយដើម ចំណែករថយន្តបង្កខ្ទេចមួយចំហៀងមុខទៅលែងរួច។ អ្នកបើកបរបានចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...