• បុរសម្នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពានស្លាប់ភ្លាមៗ
    ដោយ Heng  ថ្ងៃទី 26 April, 2022  ម៉ោង 10:04 | សន្តិសុខ​សង្គម

    (ខេត្តស្ទឹងត្រែង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានចំពេញទំហឹង កាលពីវេលាម៉ោង១៧ និង៤០នាទី ត្រូវថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានអូរចាប ជាប់ព្រំប្រទល់ភូមិបានប៊ុង និងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

    នគរបាលប៉ុស្តិ៍កំភុនបានឱ្យដឹងដែរថា ជនរងគ្រោះឈ្មោះផា ហូម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម អត់ស្លាកលេខ បើកបរពីទិសខាងលិចទៅទិសខាងកើតយ៉ាងលឿន ហើយពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកបង្កាន់ដៃស្ពានបង្កដោយខ្លួនឯងស្លាប់នៅនឹងកន្លែង។

    បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...