• បុរស​ជនជាតិ​ចិន​ម្នាក់បើករថយន្ត MAZDA រេចង្កូតទៅរថយន្តកុង​ទី​ន័​របណ្ដាលឲ្យស្លាប់ភ្លាមៗ
    ដោយ Heng  ថ្ងៃទី 25 April, 2022  ម៉ោង 10:33 | សន្តិសុខ​សង្គម

    ​(ខេត្តកំពង់ស្ពឺ​)៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពី​បើករថយន្ត​ពីរ​គ្រឿង បុក​រេ​ចង្កូត​ទៅបុក​ជាមួយ រថយន្ត NISNISS សណ្ដោងសឺ​មី​រ៉រ៉ឺម៉ក ដឹក​ទូ​កុង​ទី​ន័​រ ពេញទំហឹង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៣-៦៤ ត្រង់ចំណុច​ភូមិ​ក្រាំង​ខ្វាវ ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច កាលពី​វេលា​ម៉ោង ៩​និង​៤៥​នាទី យប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២​។​

    ​មនមន្ត្រីនគរបាលស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹងថាៈ បុរស​ជនជាតិ​ចិន ដែល​ស្លាប់​ឈ្មោះ ថា​ង ហ័​រ​អី អាយុ ៣២ ឆ្នាំ បច្ចុប្បន្ន ស្នាក់​នៅក្នុង​ក្រុមហ៊ុន សិន​ហួរ​កិន​ថ្ម ភូមិ​មាត់​សាយ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បើករថយន្ត MAZDAមពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-5080 បើកបរ​មកពី​ទិសខាងកើត ទៅ​ទិស​ខាខាងលិច មកដល់​ចំណុច​ខាងលើ រថយន្ត បាន​រេ​ចង្កូត​ទៅបុក​ជាមួយ រថយន្ត NISSAN ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6436 សឺ​មី​រ៉ឺម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 4A-9359 ដឹក​ទូ​កុង​ទី​ន័​រ ពេញទំហឹង បណ្តាលអោយ​បុរស​ជា​ជន​ជាតិចិន​នោះ ស្លាប់​ភ្លាមៗ ។ ចំណែក​អ្នកបើកបរ​រថយន្ត សណ្តោង​ទូ​កុងតឺន័រ ​មិន​ស្គាល់ អត្តសញ្ញាណ បាន​គេចខ្លួនបាត់​។​

    ​មន្ត្រី​ជំនាញ បាន​វាស់វែង ព្រមទាំង​បាន ប្រគល់​សព​ជនរងគ្រោះ ឲ្យ​ក្រុមគ្រួសារ ញញាតិមិត្ត។​ ចំណែក​វត្ថុតាង​រថយន្ត​ទាំងពីរ បាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ តាម​នីតិវិធី​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...