• រថយន្តLexus GX470បត់ចូលបុរី ត្រូវម៉ូតូមួយគ្រឿង បើកមកពីក្រោយបុកពីចំហៀង បណ្ដាលឱ្យអ្នកជិះម៉ូតូពីរនាក់រងរបួស
    ដោយ Heng  ថ្ងៃទី 24 April, 2022  ម៉ោង 10:36 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បានបើករថយន្ត Lexus GX-470 បត់ចូលបុរី ត្រូវយុវជនពីរនាក់ជិះម៉ូតូលឿនចាប់ហ្រ្វ័ងមិនទាន់បុកពីចំហៀងបណ្ដាលឱ្យដួលម៉ូតូបោកទៅនឹងថ្នល់រងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមចាស់ តាមបណ្តោយផ្លូវណតប៊្រីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    មុនកើតហេតុ រថយន្តLexus GX-470 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2M-7819 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុបានបត់ស្ដាំដៃចូលទៅក្នុងបុរីមួយកន្លែង ខណៈនោះក៏មានយុវជនពីរនាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1U-0552 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាងមិនទាន់ជ្រុលទៅបុកពីចំហៀងរថយន្តខាងស្ដាំបណ្ដាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសយ៉ាងដំណំទាំងពីរនាក់។

    ភាគីទាំងពីរបានសម្របសម្រួលគ្នា ហើយព្រមព្រៀងគ្នាដោយយកម៉ូតូ និងរថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...