• ឃាត់ខ្លួន​កម្មករ រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បីនាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
    ដោយ Heng  ថ្ងៃទី 24 April, 2022  ម៉ោង 08:37 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ​)៖ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០២២នេះ​បានឱ្យដឹងថា ជនសង្ស័យ​ពាក់ព័ន្ធ​ថ្នាំញៀន ចំនួន​បីនាក់ ដែលមាន​មុខរបរ ជា​កម្មករ​រោងចក្រ តំបន់​សេដ្ឋកិច្ច​ពិសេស បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ។

    ​ជនសង្ស័យ​ទាំង បីនាក់​នោះ មានៈ ១-​ឈ្មោះ កុល យ៉ាង​ហ្គ្រោ អាយុ ២៦​ឆ្នាំ (​រក្សាទុក ថ្នាំញៀន ចំនួន ៥ កញ្ចប់​) , ២-​ឈ្មោះ រិ​ន ភារ​ម្យ អាយុ ២៣ ឆ្នាំ (​រក្សាទុក​ថ្នាំញៀន ចំនួន ១ កញ្ចប់​) និង ៣.​ឈ្មោះ សុះ សារី អាយុ ២៧ ឆ្នាំ ។ បុរស​ទាំងបី​នាក់​នេះ មានមុខ​របរ ជា​កម្មករ​រោងចក្រ តំបន់​សេដ្ឋកិច្ច​ពិសេស បិត​ត្រាំ​ង និង​ស្នាក់នៅ ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

    ​សមត្ថកិច្ច​ជំនាញ បាន​ដកហូត វត្ថុតាង​រួមមាន៖ ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន ៧ កញ្ចប់​, ទូរស័ព្ទដៃ​ចំនួន ៣ គ្រឿង ។​ ជជនទាំង៣នាក់នេះត្រូវសមត្ថកិច្ច​ជំជំនាកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ ទាំង បីនាក់ និង​វត្ថុតាង ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...