• បើករថយន្ត HUMMER បុកបង្គោលបង្កការខូចខាតអំពូលភ្លើង
    ដោយ Heng  ថ្ងៃទី 24 April, 2022  ម៉ោង 09:07 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តម៉ាក HUMMER មួយគ្រឿងបើកបរតាមដងផ្លូវបានរឹទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យធ្លាក់អំពូលភ្លើងដងគោមបែកខ្ទេចខ្ទី រីឯរថយន្តរងការខូចខាតបន្តិចបន្តួច។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ២៨៩ ជិតផ្សារ៧មករា ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    រថយន្តជួបឧប្បត្តិហេតុនោះម៉ាកHUMMER ពណ៌សពាក់ស្លាកលេខភ្នំពេញ 2L-8666 ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យធ្លាក់អំពូលភ្លើងបែកខ្ទេចខ្ទី ចំណែករថយន្តទៅផ្ទប់ជាប់ជាមួយបង្គោលភ្លើងរងកាខូចខាតបន្តិចបន្តួច។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...