• ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆ្កឹះសោរទ្វារផ្ទះ លួចទ្រព្យសម្បតិ្ត នៅភ្នំពេញ
    ដោយ Heng  ថ្ងៃទី 22 April, 2022  ម៉ោង 08:30 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ជនសង្ស័យចំនួន០២នាក់ ករណីឆ្កឹះសោរទ្វារផ្ទះ លួចទ្រព្យសម្បតិ្តត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ឃាត់ខ្លួនកាលពីវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៩៦ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់នោះមាន៖
    ១- ឈ្មោះ វន ពុទ្ធិពល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ២- ឈ្មោះ ហួន មុន្នីឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

    ជនសង្ស័យទាំងពីរនាក់នេះបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...