• នារីម្នាក់បើករថយន្តម៉ាស្តាឡើងវ៉ាជែងរថយន្តស្ទូចមិនផុត ទៅប៉ះរថយន្តក្រឡុកស៊ីម៉ងត៍បើកទិសបញ្ច្រាស ហើយរេចង្កូតបោកផ្ទប់នឹងរថយន្តស្ទូចវិញ
    ដោយ Heng  ថ្ងៃទី 4 April, 2022  ម៉ោង 12:39 | សន្តិសុខ​សង្គម

    ភ្នំពេញ ៖ នារីម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកម៉ាស្តាវ៉ាជែងក្នុងល្បឿនលឿនទៅប៉ះនឹងរថយន្តក្រឡុកស៊ីម៉ងត៍ រួចបោកផ្ទប់នឹងរថយន្តស្ទូច បណ្តាលឱ្យរថយន្តម៉ាស្តាខ្ទាតទៅចិញ្ចើមផ្លូវរងការខូចខាតស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អអ្នកបើកបរ និងអ្នករួមដំណើរត្រឹមរងរបួសស្រាល។

    ករណីគ្រោះថ្នាក់ចរាចរណ៍នេះនេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខអុីអន២ តាមបណ្ដោយផ្លូវ លេខ១០០៣ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ប្រភពនៅកន្លែងកើតហេតុការណ៍បានឱ្យដឹងថា គេឃើញរថយន្តស្ទូចមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខតាកែវ 3A-2870 បើកចេញពីការដ្ឋានមួយកន្លែងដោយធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ១០០៣ ពីជើងទៅត្បូងក្នុងល្បឿនមធ្យម។ លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងមិនចាំស្លាកលេខបានបើកបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង មកទន្ទឹមគ្នានឹងរថយន្តស្ទូច ខណៈនោះក៏មានរថយន្តស៊េរីទំនើបម៉ាកម៉ាស្ដាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-2955 បើកបរដោយនារីម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ធ្វើដំណើរមកពីក្រោយរថយន្តក្រឡុកស៊ីម៉ងត៍ រួចក៏បើកវ៉ាជែងក្នុងល្បឿនលឿន បានចូលមកក្នុងចន្លោះកណ្ដាលបណ្ដាលឱ្យប៉ះរថយន្តក្រឡុកស៊ីម៉ងត៍ហើយរេចង្កូតមកខាងឆ្វេងដៃបោកផ្ទប់នឹងកន្ទុយរថយន្តស្ទូចផ្នែកខាងឆ្វេងធ្វើឱ្យរថយន្តម៉ាស្តាខ្ទាតមកបោកផ្ទប់នឹងរថយន្តក្រឡុកស៊ីម៉ងត៍ម្តងទៀតបណ្ដាលឲ្យបេុីងទៅចិញ្ចើមផ្លូវរងការខូចខាតស្ទើរតែទាំងស្រុង។ ភ្លាមៗនោះគេឃើញអ្នកបើកបរ និងអ្នករួមដំណើរបានរងរបូសស្រាលហើយបានលូនចេញពីរថយន្ត និងបានទំនាក់ទំនងហៅមិត្តភក្កិមកយកចេញពីកន្លែងកើតហេតុបាត់ទៅ។ ចំណែករថយន្តក្រឡុកស៊ីម៉ងត៍ក៏បានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...