• រថយន្ត KIA MORNING ឈប់ភ្លើងស្តុប ត្រូវរថយន្តឡង់គ្រីស័របុកគូទ
    ដោយ Heng  ថ្ងៃទី 4 April, 2022  ម៉ោង 14:59 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តឡង់គ្រីស័របុកគូទរថយន្តKIA MORNINGបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០ នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ កែងនឹងមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកKIA morning ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 2BO-9232 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F- 0087បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយជ្រុលទៅបុកគូទរថយន្តKIA morningពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែលមិនមានអ្នកណាម្នាក់រងរបួស។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តឡង់គ្រីស័រព្រមសងថ្លៃខូចខាតទៅខាងរថយន្តKIA morning ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...