
(ខេត្តព្រះវិហារ) មានករណីគ្រោះថ្នាក់ចរាចរណ៌មួយ
បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៦២ ចំណុចភូមិអូរពោធិ៍ ឃុំរមណីស្រុករវាងខេត្តព្រះវិហារ។បានកាលពីវេលាម៉ោងប្រមាណជា ៤ ទាបភ្លឺ ឈានដល់ព្រឹកនាថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០២២ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឲ្យគេដឹងថាខេត្តព្រះវិហារនៅតែជាទីកន្លែងប្រព្រឹត្តបទល្មើសព្រៃឈើ ហើយឈ្មួញប្រាកដជាមិនហ៊ានប្រថុយដឹកឈើលោតឆ័ត្រនៅទីនោះទេ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ថយន្តសាំយុងមួយគ្រឿងនេះ ផ្ទុកទៅដោយឈើពេញរថយន្ត ហើយមានការបើកបរដោយល្បឿនលឿន ដែលជាទម្លាប់របស់ឈ្មួញធ្វើកម្មភាពយ៉ាងណាកុំឱ្យភ្លឺទាន់ទុកជាពេលបិទបាំងភ្នែកមហាជន ។យន្តដឹកឈើល្មើសនេះបានបែកកង់ក្រោយ ទើបធ្វើឲ្យរថយន្តក្រឡាប់ចេញសុទ្ធតែឈើ។ ក្នុងហេតុការណ៍នោះអ្នកបើកបរមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ គ្រាន់តែរបួសធ្ងន់។
មកដល់នឹងពេលឥឡូវនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការ វាស់វែងនិងចាត់វិធានការតាមច្បាប់ ៕