
ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៣នាក់ (ឆ្លងសហគមន៍ទាំងអស់), ជាសះស្បើយ៧១នាក់ និងគ្មានអ្នកស្លាប់ទេ
ដោយ
Heng ថ្ងៃទី
30 March, 2022 ម៉ោង
12:39 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៣នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៧១នាក់ និងគ្មានស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៥៨៥នាក់, អ្នកជាសះស្បើយសរុបចំនួន១៣១,៥៩៨នាក់, ស្លាប់សរុបចំនួន៣,០៥៤នាក់៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
