• បង្ក្រាបគ្រឿងញៀន​ជាង​១០០​គីឡូក្រាម​ និងចាប់ខ្លួនឧក្រិដ្ឋជបីនាក់
    ដោយ Heng  ថ្ងៃទី 27 March, 2022  ម៉ោង 10:14 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ២០ និង១៥ នាទី សមត្ថកិច្ច​ជំនាញ​នៃ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ផ្ទាល់​របស់លោក​ឧត្ដមសេ នីយ៍ឯក​ឡឹ​ក វណ្ណៈ នាយក​មន្ទីរ ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ ចុះ ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប រឹបអូស​បាន​នូវ​សារធាតុ​ញៀន​ជាង ១០០ គីឡូក្រាម ។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចុះផ្សាយ​នៅ​យប់​ថ្ងៃទី​២៥ ខែមីនា​នេះ​។​

    ​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​បី​ចំណុច ផ្សេងគ្នា ជា​បន្តបន្ទាប់ គឺ ទី​១នៅ​ចំណុច បណ្តោយ​ផ្លូវជាតិ​លេខ​៤ បង្គោលគីឡូម៉ែត្រ​លេខ​២៣ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​, ទី​២នៅ​ចំណុច​ផ្ទះ​លេខ​២០ ផ្លូវ​លេខ​១១ បុរី​ពិភពថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ទី​៣. នៅ​ចំណុច ផ្ទះ​គ្មាន​លេខ (​ជាប់​ផ្ទះ​លេខ ១A២) ផ្លូវលំ​លេខ ៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

    ​ជា​លទ្ធផល បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​បីនាក់​រួមមាន​៖
    ១-​ឈ្មោះ LI YANG ភេទ​ប្រុស ជនជាតិ ចិន (​តៃវ៉ាន់​) កើត​ឆ្នាំ​១៩៨៨ លិខិតឆ្លងដែន​(​គ្មាន​) ២-​ឈ្មោះ JEN HAO JUN ភេទ​ប្រុស ជនជាតិ​ចិន (​តៃវ៉ាន់​) កើត​ឆ្នាំ​១៩៨៤ លិខិតឆ្លងដែន​លេខ 360271474 ៣-​ឈ្មោះ CHEN POYEN ភេទ​ប្រុស ជនជាតិ​ចិន (​តៃវ៉ាន់​) កើត​ឆ្នាំ​១៩៩៣ លិខិតឆ្លងដែន​លេខ 307520541 ។

    ​ការឃាត់ខ្លួន​នេះ បាន​ចាប់យក​វត្ថុតាង​សារធាតុ​ញៀន​មាន​ទម្ងន់​សរុប ១០៧​គ​.​ក្រ ១៧៨,២៣​ក្រាម រួមមាន​៖
    ១/​កេ​តា​មីន (Ketamine) ទម្ងន់​៩៩​គ​.​ក្រ ៦០២,០៣​ក្រាម, ២/​អ៊ិ ច​ស្តា​ស៊ី (MDMA) ទម្ងន់​៧​គ​.​ក្រ ៣៧៩​ក្រាម
    , ៣/​មេ​តំ​ហ្វេ​តា​មីន (WY) ទម្ងន់​១៩០​ក្រាម,
    ៤/​នី​មេ​តា​ហ្សេ​ប៉ា​ម (Nimetazepam) ទម្ងន់​៧,២​ក្រាម​។​

    ​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ចាប់យក​ខាងលើ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...