• រថយន្ត LEXUS LX470 បើកដឹកអេតចាយបន្តទៅបុករបងព្រលានយន្តហោះបាក់អស់ជាច្រើនផ្ទាំង
    ដោយ Heng  ថ្ងៃទី 27 March, 2022  ម៉ោង 09:52 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បានបើករថយន្តLEXUS LX470 ចេញមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍លឿនជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងបណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ រួចបន្តទៅបុករបងព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុងបាក់ជាច្រើនផ្ទាំង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាកLEXUS LX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-1899 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញមកពីក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងទិសដៅពីលិចទៅកើត ហើយសង្ស័យថាជាន់ហ្គែរច្រឡំថាហ្រ្វ័ងបានជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដឹកអេតចាយមួយគ្រឿង
    ម៉ាកវ៉េវ ពណ៌ស គ្មានស្លាកលេខបើកបរដោយស្រ្តីវ័យចំណាស់ម្នាក់ដែលធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីត្បូងទៅជើងបណ្តាលឱ្យរងរបួសធ្ងន់។ រថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅបុករបងព្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឱ្យបាក់អស់ជាច្រើនផ្ទាំងទើបអស់ល្បឿន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករយន្តបង្ក និងម៉ូតូសណ្តោងរុឺម៉កទៅរក្សាទុកនៅអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...