• ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥៩នាក់ (ករណីនាំចូល១នាក់ និងសហគមន៍៥៨នាក់), ជាសះស្បើយ៩៧នាក់ និងគ្មានអ្នកស្លាប់ទេ
    ដោយ Heng  ថ្ងៃទី 25 March, 2022  ម៉ោង 12:15 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៥៩នាក់ ក្នុងនោះករណីនាំចូលចំនួន១នាក់ និងឆ្លងក្នុងសហគមន៍៥៨ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៩៧នាក់ និងគ្មានអ្នកស្លាប់ទេ។

    សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,៣៤៤នាក់, អ្នកជាសះស្បើយសរុបចំនួន១៣១,៣១៣នាក់, ស្លាប់សរុបចំនួន ៣,០៥៤នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...