• បុរសម្នាក់រត់ចោលឡាន ក្រោយពីបើកលឿនដូចហោះជ្រុលទៅបុកអ្នកបើកបរម៉ូតូម្នាក់ស្លាប់ភ្លាមៗ
    ដោយ Heng  ថ្ងៃទី 25 March, 2022  ម៉ោង 08:59 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈកំពុងជិះម៉ូតូត្រូវរថយន្តម៉ាក TOYOTA RALLY មួយគ្រឿងបើកក្នុងទិសដៅបញ្ច្រាសគ្នា បោះពួយជ្រុលទៅបុកចំពេញទំហឹង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២ និង៤០នាទី រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុងចូលមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុប្រមាណជិត២០ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ១AI-៤៤៩១ ។

    ប្រភពបានឱ្យដឹងទៀតថា រថយន្តម៉ាកTOYOTA RALLY មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BM-៩៩៥០ បើកបរដោយបុរស ម្នាក់(បានគេចខ្លួនបាត់ពីកន្លែងកើតហេតុហេតុ)ទិសដៅពីកើតទៅលិច បានបុកជាមួយនឹងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ ១AI-៤៤៩១ បើកបរបញ្ច្រាស់ទិសគ្នាបានបុកអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងភ្លាម។

    បន្ទាប់ពីកើតមានគ្រោះថ្នាក់នគរបាលចរាចរណ៍បានចុះមកដល់ ហើយធ្វើការវាស់វែងយករថយន្តនិងម៉ូតូបញ្ជូន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកសព ត្រូវបាននគរបាលបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លាដើម្បីរង់ចាំបងប្អូនសាច់ញាតិ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...