
លោក ខាន់ សុវណ្ណ ម្ចាស់ផេក អង្គព្រោកប្រាជ្ញ បានស្លាប់ប្រទេសភូមា ខណៈធ្វើដំណើរទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា
ដោយ
Heng ថ្ងៃទី
24 March, 2022 ម៉ោង
11:06 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ តាមសាច់ញាតិ និងសមាជិកអង្គព្រោកប្រាជ្ញបានបញ្ជាក់ឱ្យដឹងថា លោក ខាន់ សុវណ្ណ ដែលជាវាគ្មិនដ៏សកម្មក្នុងនាទីអង្គព្រោកប្រាជ្ញ និយាយពីសង្គម និងនយោបាយតាមបណ្តាញសង្គមហ្វេសប៊ុក បានទទួលមរណភាពនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។
តាមការឱ្យដឹងពីសមាជិកក្នុងក្រុមព្រោកប្រាជ្ញបានឲ្យដឹងថា លោក ខាន់ សុវណ្ណ បានធ្វើដំណើរទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា តែទៅមិនទាន់ដល់ ក៏ទទួលមរណភាពនៅប្រទេសមីយ៉ាន់ម៉ា។ សពរបស់លោក ខាន់ សុវណ្ណ កំពុងស្ថិតនៅប្រទេសមីយ៉ាន់ម៉ា៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
