
(ភ្នំពេញ)៖ នារីម្នាក់បានស្លាប់ និងយុវជនម្នាក់ របួសធ្ងន់ ដោយសារ រថយន្តដឹកខ្សាច់ បុកម៉ូតូ ពេលមេឃកំពុងភ្លៀង កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្តុបវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
នារីរងគ្រោះ ឈ្មោះ ភឿន ស្រីនី អាយុ១៨ឆ្នាំ មុខរបរ ធ្ធើការនៅហាហាងអ៊ីនធើណេត ស្នាក់នៅផ្ទះជួល ក្បែរផ្ទះប្រធានភូមិ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ស្លាប់) ។ រីឯយុវជន ជាអ្នកបើកបរម៉ូតូ ឈ្មោះ អ៊ូ សុវណ្ណមករា អាយុ១៨ឆ្នាំ មានទីលំនៅ ជាប់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (រងរបួសមួយចំហៀងខ្លួន ធ្ងន់ធ្ងរ) ។
តាមប្រភពព័ត៌មានពីកន្កន្លែើងកើតហេតុ បានឲ្យដឹងដឹងថានៅ កើតហេតុ ភ្លៀងបានបង្អុរ យ៉ាងខ្លាំង ខណៈពេលនោះ ក៏មានយុវជន និងយុវនារី ពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI Nek ពណ៌ស ពពាក់ស្លាកលេខ ភ្នំពេញ 1HD-1500 បានឌុបគ្នា មកឈប់ស្តុប តត្រត្រង់ចំណុច កើតហេតុ ស្របពេលនោះ ក៏មានរថយន្តធុនធំ ម៉ាក DONGFENG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-5725 បេីកបរដោយបុរសម្នាក់ ធ្ធ្ធើដំណើរស្របទិសគ្នា ទិសដៅពីខាងលិចមកខាងកើត បំណងឆ្លងស្តុបបត់ស្ដាំ ទៅផ្លូវជាតិលេខ២ តែជ្រុលចង្កូត ទៅបុកម៉ូតូ SUZUKI Nek ខាងលើ និងកិនអូសជិត ១០ ម៉ែត្រ រងការខូចខាតយ៉ាងដំណំ និងអ្នកជិះម៉ូតូ ពីរនាក់នោះ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ចូន ទៅកាន់មនមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ តែអកុសល នារីម្នាក់ របួសធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់ ក្នុងមន្ទីរពេទ្យ ។
ក្រោយកើតហេតុ តៃកុងរថយន្តបង្ក បានចុះចុះទើងរថយន្តផ្សេងទៀត រហូតទៅដល់ ក្នុងការដ្ឋាន បូមខ្សាច់ មួយកន្លែង ជាប់ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះទៅឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាល ខណខណ្ឌមានជ័យដើម្បីចាត់ការតាមច្បាប់។ ដោយឡែក រថយន្ត និងម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ធ្ធើការវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយ តាមនីតិវិធី៕