• ក្រសួងធនធានទឹកជូនដំណឹងថា ៖ ចាប់ពីថ្ងៃទី ២៣-២៩ ខែមីនានឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
    ដោយ Heng  ថ្ងៃទី 22 March, 2022  ម៉ោង 10:18 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ចាប់ពីថ្ងៃទី ២៣-២៩ ខែមីនា ឆ្នាំ២០២២ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើយោងតាមតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២។

    ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង ។
    ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
    ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ ១C
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
    – នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ – ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង ។

    ២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
    នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

    ៣-តំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC…
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    – នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
    – ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង ។
    អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...