• ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៩៩នាក់ (ករណីនាំចូល៧នាក់ និងសហគមន៍៩២នាក់), ជាសះស្បើយ៨២នាក់ និងស្លាប់១នាក់
    ដោយ Heng  ថ្ងៃទី 21 March, 2022  ម៉ោង 13:23 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៩៩នាក់ ក្នុងនោះករណីនាំចូលចំនួន៧នាក់ និងឆ្លងក្នុងសហគមន៍៩២ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៨២នាក់ និងស្លាប់១នាក់។

    សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,០៨៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,០៣៨នាក់, ស្លាប់សរុបចំនួន ៣,០៥២នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...