• ជិះ​ម៉ូតូ​ឌុបគ្នាទាក់​ដៃចង្កូគ្នាដួល​បោក​ក្បាល​ស្លាប់​ពីរនាក់
    ដោយ Heng  ថ្ងៃទី 21 March, 2022  ម៉ោង 09:46 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរស​ពីរ​នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា ទៅ​ទាក់​ដៃចង្កូត ជាមួយ​ម៉ូតូ មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល បោក​ក្បាល​នឹង​ថ្នល់ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង ៤ និង​១៥​នាទី រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ នៅលើ​ផ្លូវ​បេតុង​ព្រៃ​ស ស្ថិតនៅ​ភូមិ ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ភាគី​ជនរងគ្រោះម៉ូតូ​ទី​១ ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ធំ 1O-4217 អ្នកបើកបរ មានឈ្មោះ ខុន ជ័យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ខ្ពុ​យ​កើត ឃុំ​សូ​យង់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​អ្នករួមដំណើរ មានឈ្មោះ ជិ​ច សាវឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ភូមិ​តា​អឹម ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ ដោយឡែក ភាគី​ម៉ូតូ​ទី​២ ពុំ​ស្គាល់​ម៉ាក និងស្លាកលេខ អ្នកបើកបរ ពុំ​ស្គាល់​អត្តសញ្ញាណ បាន​បើក​រត់គេច ពី​កន្លែងកើតហេតុ​។​

    ​យោងតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ម៉ូតូ​ទាំង ពីរ​គ្រឿង ខាងលើ បាន​បើកបរ​ស្រប​ទិស​គ្នា ពី​ទិសខាងកើត ទៅខាង​លិច​។ ពេលមកដល់ ចំណុចកើតហេតុ ម៉ូតូ​ទាំងពីរ​គ្រឿង ក៍បាន​ទាក់​ដៃចង្កូត​គ្នា បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​ទី​១ ដួល​បោក​ក្បាល​ទាំង ពីរ​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្ដង​។ រីឯ​ម៉ូតូ​មួយគ្រឿង​ទៀត បាន​ជិះ​គេច​បាត់​ពី​កន្លែងកើតហេតុ​ភ្លាមៗ ។

    ​ក្រោយ​កើតហេតុ សព​ជនរងគ្រោះ​ទាំង ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ ប្រគល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ ។ ចំណែក​ម៉ូតូ​ជនរងគ្រោះ ក៏​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​បន្ត ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...