• សង្ស័យស្រវឹងស្រាបើករថយន្តបុករះពីក្រោយម៉ូតូ២គ្រឿង ស្ត្រីជិតសម្រាលកូនម្នាក់របួសធ្ងន់ និងបុរស២នាក់របួសស្រាល
    ដោយ Heng  ថ្ងៃទី 19 March, 2022  ម៉ោង 13:21 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក mazda យ៉ាងលឿនបុករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យស្រ្តីជិតសម្រាលកូនម្នាក់ រងរបួសធ្ងន់ រីឯបុរស២នាក់ទៀត រងរបួសស្រាល កាលពីម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមិនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថាុ ម៉ូតូពីរគ្រឿង បើកតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីត្បូងទៅជើង មួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញពេញ1DD-6234 បើកបរដោយបុរសម្នាក់ ចំណែកឯម៉ូតូរងគ្រោះមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BS-9987 ជិះដោយគ្នា២នាក់ប្តី និងប្រពន្ធ (ជិតសម្រាលកូន) ខណៈមកដល់ចំណុចកើតហេតុខាងមុខសណ្ឋាគារភ្នំពេញ ស្រាប់តែគេឃើញបុរសបានបើករថយន្តម៉ាក mazda ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AD-3337 បើកបរតាមបណ្តោយផ្លូវព្រះមុន្នីវង្សទិសដៅស្របគ្នាយ៉ាងលឿន មកបុករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យស្រ្តីពោះធំម្នាក់ ជិតសម្រាលកូនរបួសធ្ងន់ ចំណែកឯបុរស២នាក់ទៀត រងរបួសស្រាល ហើយបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ រីឯម្ចាស់រថយន្តត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនបានភ្លាមៗ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង ស្ទូចយករថយន្ត និងម៉ូតូ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...