• ពលករ​ខ្មែរនៅ​ថៃ សម្រុក​វិល​វិញ តាម​ច្រករបៀង​ព្រំដែន ចំបក់ ស្រុក​ម៉ាឡៃ​, ច្រក​អូរ​បី​ជាន់​
    ដោយ Heng  ថ្ងៃទី 19 March, 2022  ម៉ោង 08:15 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយ​មាន​ជ័​យ)៖ ពលករ​ខ្មែរ​ដែល​ធ្វើការ​ស៊ីឈ្នួល នៅ​ប្រទេស​ថៃ បាន​សម្រុក​វិល​មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រករបៀង​ព្រំដែន នៅ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​ នេះបើតាមការអះអាងពី​មន្ត្រី​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ម៉ាឡៃ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២​ ថានៅវេលា​វេលា​ម៉ោង ០២ និង០០​នាទី រសៀល មាន​ប្រជាពលរដ្ឋ ចំនួន ១៩៧​នាក់ ស្រី​៩៥​នាក់ កុមារ​៣​នាក់ វិលត្រឡប់ ពី​ប្រទេស​ថៃ តាម​ភូមិសាស្ត្រ ប៉ុស្តិ៍​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ។​

    ​ពួកគេ​មាន​ទីលំនៅ ក្នុង​ខេត្ដ ចំនួន ១០ ដូចជា បន្ទាយមានជ័យ ចំនួន ៣៤​នាក់ បាត់ដំបង ២១​នាក់ សៀមរាប ៩១​នាក់ ប៉ៃលិន ១​នាក់ ព្រៃវែង ២​នាក់ ត្បូងឃ្មុំ ១១​នាក់ កណ្ដាល ២​នាក់ ឧត្ដ​មានជ័យ ៤​នាក់ តាកែវ ១​នាក់ និង​ខេត្តកំពង់ធំ ៣០ នាក់ ។​

    ​បន្ទាប់ពី​ធ្វើការ​ណែនាំ ស្ដីពី​ការឆ្លង​រាលដាល នៃ​វីរុស​កូ​វីដ​-១៩ រួច កម្លាំង​ប៉ុស្ដិ៍ ចំបក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ សហការ​ជាមួយ គ្រូពេទ្យ​មន្ទីរពេទ្យបង្អែក ម៉ាឡៃ សន្ដិភាព កម្លាំង​ផ្នែក​សឹក​រង ស្រុក​ម៉ាឡៃ និង​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​បឹងបេង បានប្រគល់​ពួកគាត់ ជូន​ក្រុមគ្រូពេទ្យ​ពិនិត្យ និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ។​

    ​កម្លាំង​ប៉ុស្តិ៍ ស្ពាន​ម៉ាឡៃ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ឈុន ឈិ​ត​ណា​រ៉ុង នាយរង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំងយោធា ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក ម៉ាឡៃ​សន្តិភាព បាន​ត្រួតពិនិត្យ ប្រជាពលរដ្ឋ​ថៃ រថយន្ត​ថៃ ដឹកទំនិញ​ឆ្លងកាត់ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចេញចូល នៅ​ច្រកទ្វារ​តំបន់​ម៉ាឡៃ ពី​វិធី​បង្កា​ការពារ ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ច្រកទ្វារ​តំបន់ម៉ាឡៃ ។​

    ​ចំណែក​ពលករ​ខ្មែរ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ចាប់បញ្ជូន ឬ​វិលត្រឡប់ ដោយ​ខ្លួនឯង មក​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ក្នុង​១​ថ្ងៃៗ មាន​ពី ១៤០ នាក់ ទៅ ៣០០ នាក់​។ ដូចជាកាលពីថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ ប្រជាពលរដ្ឋ មកពី​ប្រទេស​ថៃ សរុប​រួម ២៨០​នាក់ ស្រី ៤៥​នាក់ កុមារ ៣៧ នាក់ ស្រី​២១​នាក់ ។ ក្នុងនោះ វិជ្ជមាន​វីរុស​កូ​វីដ ពី ៤ ទៅ ១០ នាក់ ក្នុង​១​ថ្ងៃៗ ។ ឯ​ពលករ​ដែល​អត់​បា​ន​ចាក់​វ៉ាក់សាំង មាន​ពី ១០ ទៅ ២០ ភាគរយ នៃ​ពលករ​សរុប ក្នុង​១​ថ្ងៃៗ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...