• មន្ត្រីពន្ធដារ​ម្នាក់ត្រឡប់ពីផឹកស៊ីជាមួយមិត្តភក្ដិ ត្រូវបាន​រថយន្ត​ធុន​ធំ​បុកស្លាប់​
    ដោយ Heng  ថ្ងៃទី 13 March, 2022  ម៉ោង 11:20 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មន្ត្រីពន្ធដារ​ម្នាក់ បានស្លាប់​ភ្លាមៗនៅនឹងកន្លែង កើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ ចេញពី​កម្មវិធី​មិត្ត​ភ​ក្កិ ត្រូវ​រថយន្ត​ធុន​ធំ មិន​ស្គាល់​ម៉ាក បើក​បុក ចំ​ពី​ចំហៀង ខាងក្រោយ ពេញទំហឹង រួច​បើក​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា ម៉ោង ១២​ និង​២០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃអាទិត្យ ទី​១៣ ខែមីនា ឆ្នាំ​២០២២ ត្រង់ចំណុច​មុខ​សាលាសង្កាត់​ទឹកល្អក់​ទី​៣ ម្តុំ​ឃ្លាំង​រំសេវ នៅតាម​បណ្ដោយ​ផ្លូវ ២៥៣ កែង​នឹង​ផ្លូវ​១៩២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​

    ​សព​ជនរងគ្រោះ មានឈ្មោះ តែ បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ មន្ត្រីរាជការ​ពន្ធដារ នៅផ្ទះ​លេខ ២៥​សេ​អឺ​០ ផ្លូវ​លេខ​៣២៨ ភូមិ​៣ សង្កាត់​ទួល​ស្វាយព្រៃ​ទឺ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ជនរងគ្រោះបាន​បើក​ម៉ូតូ ម៉ាក​ហុងដា ឃ្លី​ច ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ 1IV6788 ជិះ​តែម្នាក់ឯង​។​

    ​តាម​ប្រភពពី​បងស្រី​ម្នាក់ ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ បើក​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ ១៩២ ក្នុងទិសដៅ​ពី​ទិស​ខាងលិច ទៅខាង​កើត លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ ក៏មាន​រថយន្ត​ធុន​ធំ មួយគ្រឿង មិន​ចាំ​ម៉ាក ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២៥៣ ទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង បុក​ចំ​ពី​ចំហៀង​ខាងក្រោយ ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ ខ្ទាត​ចេញពី​លើ​ម៉ូតូ បោក​ផ្ទប់​ទៅនឹង​បង្គោល​ភ្លើង​ថ្ម បែកក្បាល និង​បែក​មុខ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ​។ ចំណែក​រថយន្ត​បង្ក បាន​បើក រត់គេចខ្លួន បាត់ស្រមោល​។​

    ដោយឡែកបើ​តាម​សម្តី​មិត្ត​ភ័ក្ដិ បាន​ប្រាប់​ឲ្យ​ដឹងថាៈ ដំបូង​ឡើយ ពួកគាត់​ជួបជុំគ្នា​ផឹក​ស៊ីរួច​ក៏​បែក​គ្នា ទៅផ្ទះ​រៀងៗ​ខ្លួន មិន​នឹកស្មាន​មិត្ត​ភ័ក្ដិ របស់គាត់ មកជួប​គ្រោះ ថ្នាក់​ចរាចរណ៍ ស្លាប់​បែបនេះ ទៅវិញ​។​

    ​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន បាន​ចុះមក​ពិនិត្យ នៅនឹងកន្លែង កើតហេតុ​វាស់ វែង យក​ម៉ូតូ​ទៅ​រក្សាទុក រួច​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជន​រង គ្រោះ ឲ្យ​ទៅ​សាច់ញាតិ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...