• ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១២៥នាក់ (ករណីនាំចូល១នាក់ និងសហគមន៍១២៤នាក់), ជាសះស្បើយ៣៤៥នាក់ និងស្លាប់១នាក់
    ដោយ Heng  ថ្ងៃទី 13 March, 2022  ម៉ោង 11:17 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១២៥នាក់ ក្នុងនោះករណីនាំចូលចំនួន១នាក់ និងឆ្លងក្នុងសហគមន៍១២៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៤៥នាក់ និងស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

    សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,០៦៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៨,៩៦៨នាក់, ស្លាប់សរុបចំនួន ៣,០៤៧នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...