• បញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ករណីក្រុមជួញដូរគ្រឿងញៀន ជាង៤០គីឡូក្រាម នៅភ្នំពេញ
    ដោយ Heng  ថ្ងៃទី 13 March, 2022  ម៉ោង 08:11 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមជួញដូរគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជាតិអាមេរិកម្នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង៤០គីឡូក្រាម បានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។

    សូមរំឭកថា កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ សាន សុទ្ធី លោក ឧត្តមសេនីយ៍ទោ ឆាយ ហូត លោក ឧត្តមសេនីយ៍ត្រី គឹម តូ. លោក ទេព វ៉ាន់ណារ៉ា នាយករងមន្ទីរ. មានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបនៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខ័ណ្ឌទួលគោក ដោយឃាត់ខ្លួន។

    ប្រតិបត្តការណ៍ចាប់ខ្លួននេះ នៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខ័ណ្ឌទួលគោក។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់៖
    ១-ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ អាមេរិចកាំង ។
    ២-ឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ ។ ព្រមទាំងចាប់យកវត្ថុតាងរួមមាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤២ គីឡូ និង៧២៤ក្រាម ។ ជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...