• ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស បួន​នាក់ ររបួស
    ដោយ Heng  ថ្ងៃទី 3 January, 2022  ម៉ោង 11:29 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង​)៖ ម៉ូតូ ពីរ​គ្រឿង​បុក​គ្នា យ៉ាង​ពេញទំហឹង
    បណ្ដាលឱ្យមនុស្ស​ប្រុស​ស្រី បួន​នាក់ បាន​ររងររងរបួស
    កាលពី​វេលា​ម៉ោង ៤ រសៀល ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ លើផ្លូវ​ជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៣​និង​១៣៤ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ។​

    ​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង បានបញ្ជាក់ថា អ្នកបើក​ម៉ូតូ បង្កហេតុ​មានឈ្មោះ ឡុង វណ្ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ កម្មករ​ឡឥដ្ឋ រស់នៅ​ភូមិ​អូរ​សា​ង៉ា​ម ឃុំ ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១N-២០០៩​។​

    ​ចំណែក​ភាគី​រងគ្រោះ​មាន ឈ្មោះ ស៊ុន ណា​ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ កសិករ និង​អ្នករួមដំណើរ ពីរ​នាក់ មានឈ្មោះ គង់ សាវឿន ភេទ​ស្រី អាយុ ២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ និង​ឈ្មោះ សំបូរ ជី​ជី ភេទ​ស្រី អាយុ​៥​ឆ្នាំ ។ អ្នក​ទាំង បី មាន​ទីលំនៅ​ភូមិ​ព្រៃទទឹង ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១L-២៩៣៨​។​

    ​សាក្សី​បានឱ្យដឹងថា មាន​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១N ២០០៩ ដោយ​ធ្វើដំណើរ​ពី​ខាងកើត ទៅខាង​លិច មិន​ប្រកាន់​ស្ដាំ ស្រាប់តែ​ទៅបុក​ជាមួយ​ម៉ូតូ មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១L ២៩៣៨ ជិះ​គ្នា បីនាក់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា យ៉ាង​ពេញទំហឹង បង្កឱ្យរងរបួសទាំងសងខាង។

    សមត្ថកិច្ចបាននាំយកមធ្យោបាយ​ធ្វើដំណើរ​ទាំងពីរគ្រឿង​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ស្វាយរៀង ដើម្បី​ដោះស្រាយ ពេល​ក្រោយ​តាមច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...