• បើករថយន្តកុងតឺន័រទាំងស្រវឹងរេឡើងខឿនពុះចែកទ្រូងផ្លូវជ ជ្រុលទៅបុកម៉ូតូមួយគ្រឿង ស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 14 December, 2021  ម៉ោង 10:12 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖​ បុរសម្នាក់ស្រវឹងស្រាបើករថយន្តកុងតឺន័រក្រុមហ៊ុន​ ផែស្ងួត​ តេងឡាយ​ បានរេចង្កូតឡើងខឿនពុះចែកទ្រូងផ្លូវទៅបុកម៉ូតូកំពុងបើកបរបញ្រ្ចាសទិសទាំងកំរោល បណ្ដាលឱ្យបុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់​។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

    សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ​ ហ៊ុន វាសនា ភេទប្រុស​ អាយុ២៧ឆ្នាំ​ ស្នាក់នៅរាជធានីភ្នំពេញ។

    ​ប្រភពនៅកន្លែងកើតហេតុការណ៍បានឱ្យដឹងថា​ មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុន​ផែស្ងួត​ តេងឡាយ​ ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A-0771បើកដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រា​ពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតឡើងលេីខឿនពុះចែកទ្រូងផ្លូវទៅបុកម៉ូតូម៉ាក E XCITER​ ពាក់ស្លាកលេខភ្នំពេញ1GQ -6422 ជជិះដោយបុរសពីរនាក់ក្នុងទិសដៅពីកើតទៅលិច បញ្រ្ចាសគ្នា ចំពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវហើយត្រូវរថយន្តកិនចំក្បាលអ្នកបើកម៉ូតូធ្លាយខួរ
    ស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់​។ អ្នកបើកបររថយន្តបង្កហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ច្បារអំពៅ២​ រង់ចាំប្រគល់ឱ្យជំនាញចាត់ការតាមនីតិវិធី​ ។

    ​ ក្រោយកើតហេតុ​ សមត្ថកិច្ចខណ្ឌច្បារអំពៅសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីធ្វេីការវាស់វែងយករថយន្តបង្កព្រមទាំងអ្នកបើកបរ និងម៉ូតូរងគ្រោះទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...