• ជនជាតិចិនបើករថយន្តបត់បកក្រោយកៀរម៉ូតូបណ្ដាលឱ្យប្ដីប្រពន្ធពីរនាក់រងរបួសធ្ងន់១នាក់
    ដោយ admin  ថ្ងៃទី 14 December, 2021  ម៉ោង 09:52 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តម៉ាកអូឌី បើកបរដោយបុរសជនជាតិចិន បានបត់ត្រឡប់ក្រោយទៅកៀរម៉ូតូមួយគ្រឿងជិះដោយប្ដីប្រពន្ធពីរនាក់បណ្ដាលឱ្យប្រពន្ធរងរបួសបាក់កដៃ។ ករណីនេះនេះកើតឡើងកាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២១ នៅចំណុចមុខផ្សារស្ទឹងមានជ័យថ្មី តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា បុរសនិងស្ត្រីជាប្ដីប្រពន្ធ ជិះម៉ូតូម៉ាកYAMAHA SPARKZ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AW-3906 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តស៊េរីទំនើបម៉ាកអូឌី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BC-8788 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយបុរសជនជាតិចិនពីរនាក់ទៀត ធ្វើដំណើរស្របទិសគ្នាមកទន្ទឹមម៉ូតូខាងស្ដាំដៃ រួចបានបត់ទៅឆ្វេងដៃវិញបណ្ដាលឲ្យកៀរម៉ូតូដួលបោកទៅនឹងថ្នល់ធ្វើឱ្យស្ត្រីជាប្រពន្ធរងរបួសបាក់កដៃម្ខាង រីឯប្ដីរងរបួសស្រាល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយមានតំណាងភាគីទាំងពីរបានមកដល់កន្លែងកើតហេតុ រួចបានធ្វើការសម្រុះសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុនៅចំពោះមុខសមត្ថកិច្ច៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...