• ម៉ូតូពីរគ្រឿងបើកបញ្ច្រាសទិសបុកគ្នាពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ទាំងសងខាង
    ដោយ admin  ថ្ងៃទី 13 December, 2021  ម៉ោង 09:04 | សន្តិសុខ​សង្គម

    ភ្នំពេញ ៖ បុរសពីរនាក់ ជិះម៉ូតូបញ្ច្រាសទិសល្បឿនលឿនបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ១០ និង ២០នាទីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចមុខមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា តាមបណ្ដោយផ្លូវបេតុងហៅផ្លូវសេះស ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បើកម៉ូតូម៉ាក yamaha siruis ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូងចេញពីផ្ទះ ក្នុងគោលបំណងទៅទិញម្ហូបបើកបរតាមបណ្ដោយផ្លូវ ត្រូវបានបុរសម្នាក់ទៀត ដែលជាអ្នកដឹកត្រីជិះម៉ូតូម៉ាក city plus សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BX-0877 ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន មកបុកគ្នាចំពេញទំហឹង បណ្ដាលឱ្យម៉ូតូទាំងសងខាង រងការខូចខាតធ្ងន់ធ្ងរ ហើយអ្នកបើកបរទាំងពីរនាក់ រងរបួសធ្ងន់ធ្ងរ។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅ អធិការរដ្ឋាននគរបាលខណ្ឌសែន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...