• នាំចូលសាច់គោ និងសាច់ក្របី ខុសច្បាប់ពីប្រទេសវៀតណាម ប្រមាណបីតោន ត្រូវសមត្ថកិច្ចបង្ក្រាប
    ដោយ admin  ថ្ងៃទី 11 December, 2021  ម៉ោង 12:44 | សន្តិសុខ​សង្គម

    (ខេត្តកណ្តាល) ៖ កាលពីម្សិលម៉ិញនៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១​នេះ ក្រោម​ការ​ចង្អុល​ពី​លោក​ឧត្តម​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​, កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​ការ​នាំ​ចូល​សាច់​គោ និង​សាច់​ក្របី​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ប្រមាណ​៣​តោន ។

    សមត្ថកិច្ចបាន​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក SSANGYONG ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-3680 នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ទទឹង​ឃុំ​ត្រពាំង​វែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល​ដឹក​សាច់​គោ និង​សាច់​ក្របី នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​គ្មាន​ច្បាប់​អនុញ្ញាត ។

    សមត្ថកិច្ចបញ្ជាក់ថា អ្នកតំណាង​ម្ចាស់​ទំនិញ​មានឈ្មោះ ឌុ​ក ភក្តី ភេទ​ប្រុស អាយ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ដោយឡែក​អ្នកបើកបរ​មានឈ្មោះ ឈូក ដា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​ទឹម ឃុំ​គិរី​ចុង​កោះ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

    ប្រភព​ក៏​បានឱ្យដឹងថា វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​រួ ម​មាន​៖ ១-​រថយន្ត​មួយ​គ្រឿង​ម៉ាក SSANGYONG ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-3680 ។ ២-​សាច់​គោ​ម៉ាក AL-AMMAR ដាក់​ប្រអប់ ក្រដាស​ពណ៌​លឿង ចំនួន​៧៥​ប្រអប់ ក្នុង​មួយ​ប្រអប់​ចំនួន​២០​គីឡូក្រាម ស្មើនឹង​១៥០០​គីឡូក្រាម ។ ៣-​សាច់​ក្របី ម៉ាក BLACK GOLD ប្រអប់​ក្រដាស​ពណ៌​ស​ចំនួន​៧៥​ប្រអប់ ក្នុង​មួយ​ប្រអប់​ចំនួន​២០kg ថ្មើរ​នឹង​១៥០០​គីឡូក្រាម ។ សរុប​សាច់​គោ និង​សាច់​ក្របី​ចំនួន​១៥០​ប្រអប់ ស្មើនឹង​៣០០០​គីឡូក្រាម ។

    ប្រភព​ប​ន្ថែម​ថា ក្រោយ​ក្រុមការងារ​បាន​ត្រួតពិនិត្យ​រួច ព្រះរាជអាជ្ញា បាន​សម្រេច​ឲ្យ​ក្រុមការងារ​រក្សា​ទុក​វត្ថុ​តាង​ខាងលើ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បណ្ដោះអាសន្ន ហើយ​ខាង​មន្ត្រី​ជំនាញ​បាន​ដក​យក​សំណាក​សាច់​គោ និង​សាច់​ក្របី​ចំនួន​ពីរ​កេះ​ស្មើ៤០​គីឡូ យក​ទៅ​ធ្វើ​វិភាគ​រក​មេរោគ និង​សារធាតុ​ផ្សេង​ៗ និង​មន្ត្រី​សាខា (​កប​ប​) យក​សំណាក​សាច់​គោ និង​សាច់​ក្របី​ចំនួន​ពីរ​កេះ​ស្មើ​៤០​គីឡូ ទៅ​ពិនិត្យ​វិភាគ​រកសារ​ធាតុគីមី​ហាមឃាត់ ដើម្បី​បន្ត​នីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...