• រថយន្តស៊េរីទំនើបបើកបុករ៉ឺម៉កដឹកតៅហ៊ូពីក្រោយក្រឡាប់កំពប់តៅហ៊ូអស់គ្មានសល់
    ដោយ admin  ថ្ងៃទី 7 December, 2021  ម៉ោង 12:13 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុករ៉ឺម៉កដឹកតៅហ៊ូ ពីក្រោយបណ្តាលឲ្យចាក់តៅហ៊ូចោលពេញផ្លូវ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CB-4253 ដឹកតៅហ៊ូ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ខណ:កំពុងជិះឡើងស្ពានច្បារអំពៅ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BI-8219 បើកបរស្របទិសគ្នាមកបុកពីក្រោយរ៉ឺម៉ក បណ្តាលឲ្យក្រឡាប់ផ្ងារជើងកំពប់តៅហ៊ូអស់គ្មានសល់ ចំណែករថយន្តបង្ករងការខូចខាតតិចតួច ប៉ុន្តែក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសទេ។

    ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្ក ព្រមសងជាសំណងទៅលើភាគីរ៉ឺម៉កដឹកតៅហ៊ូទាំងអស់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...