• បុរសម្នាក់ស្លាប់ភ្លាមៗ ខណៈបើករថយន្ត lexus ទៅបុកគូថរថយន្តធុនធ្ងន់ពេញទំហឹង
    ដោយ admin  ថ្ងៃទី 7 December, 2021  ម៉ោង 11:00 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង) ៖ ប្រុសម្នាក់បើកបររថយន្ត lexus ក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទរថយន្តធន់ធ្ងន់ពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងរថយន្ត។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០០ និង២០នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅលើដហផ្លូវជាតិលេខ៥៧B ចន្ន្លោះបង្គោលគីឡូលេខ៦ និង៧ ស្ថិតក្នុងក្រុមទី១ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហុន ឆាន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បើកបររថយន្តម៉ាកលុចស៊ីស៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ2I-0908 ភ.ព បើកបរខ្វះការប្រុងប្រយ័ត្នធ្វើដំណើរពីលិចទៅកើតបានបុកពីក្រោយរថយន្តម៉ាក NISSAN DIESEL ផ្លូវប្រាំ ពណ៌ក្រហម លឿង ពាក់លេខ3A-0034ប ជ។ ក្រោយកើតហេតុអ្នកបើកបររថយន្ត NISSAN DIESEL រត់គេចខ្លួនបាត់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...