• បុរស និងស្ត្រីវ័យចំណាស់២នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូប្ដូរកន្លងផ្លូវបទបកក្រោយ ត្រូវរថយន្តបញ្ច្រាសទិសបុកពេញទំហឹង!
    ដោយ Heng  ថ្ងៃទី 6 December, 2021  ម៉ោង 09:48 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសចំណាស់ និងស្ត្រីម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូបត់ផ្លូវប្ដូរគន្លងបកក្រោយត្រូវរថយន្តបើក
    បញ្ច្រាសទិសបុកចំពេញទំហឹង។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង០២នាក់ ម្នាក់ឈ្មោះ សៀម យិង ភេទប្រុស អាយុ ៦០ ឆ្នាំ អ្នកបើកបរម៉ូតូ និងម្នាក់ទៀត ឈ្មោះហឿន ហេង ភេទស្រី អាយុ៤០ឆ្នាំ អ្នករួមដំណើរ ត្រូវជាក្មួយ ជនរងគ្រោះទាំង០២នាក់ រស់នៅភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ។

    ជនរងគ្រោះបានជិៈម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ
    ពាក់ស្លាកលេខ ប.មានជ័យ 1.C 3218 ឌុបក្មួយស្រី ក្នុងទិសដៅ ពីជើងមកត្បូងតាមបណ្ដោយផ្លូវជាតិលេខ៥ហើយបត់ឆ្វេងមកទិសខាងកើតវិញ ស្របពេលនោះមាន រថយន្តមួយគ្រឿងម៉ាកលិចស៊ីស GS-300 ពាក់ស្លាកលេខ ប. មានជយ័ 2E-9000 បើកបរក្នុងទិសដៅលិចទៅកើត មកដល់កន្លែងកើតហេតុបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់បើកម៉ូតូ និងអ្នករួមដំណើរនៅនឹងកន្លែង។ ក្រោយកើតហេតអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើហេតុ ។

    មន្ត្រីនគរបាលថា៖បង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាល មកពីអ្នកបើកបរម៉ូតូឆ្លងកាត់ថ្នល់ហើយបត់ឆ្វេងគ្មានការប្រុងប្រយ័ត្ន ចំណែករថយន្ដបើកបរក្នុងល្បឿនលឿន ។ វត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...