• រថយន្តJeep បត់ឆ្វេងឆ្លងផ្លូវ ត្រូវរថយន្តហាយឡិនឌ័រ បើកលឿនជាន់ហ្វ្រាំងមិនជាបបុកពេញទំហឹង រងការខូចខាតធ្ងន់ធ្ងរ!
    ដោយ Heng  ថ្ងៃទី 4 December, 2021  ម៉ោង 09:18 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានបុករថយន្តម៉ាកJeep កំពុងបើកបត់ឆ្លងផ្លូវ ចូលក្នុងបុរីមួយកន្លែងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡិនឌ័រ រងការខូចខាតដាច់កង់ឆ្វេងខាងមុខ។ គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តJeep ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា NPS.9899 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលក្នុងបុរីមួយកន្លែង បត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6402 បើកបរដោយបុរសម្នាក់ មានទិសដៅបញ្រ្ចាសគ្នាពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿនជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តJeepពេញទំហឹងបណ្តាលឲ្យខូចខាតរថយន្តទាំងសងខាងធ្ងន់ធ្ងរ ។ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើយហេតុរួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...