• រថយន្តមែរសឺដេសបុករថយន្តបែនដឹកខ្សាច់​ បង្កឱ្យរេចង្កូតចូលផ្ទះលក់បាយ បណ្តាលឱ្យមនុស្ស ២នាក់រងរបួស
    ដោយ admin  ថ្ងៃទី 10 November, 2021  ម៉ោង 11:20 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបចេញពីផ្លូវបេតុងជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពេញទំហឹងបណ្ដាលឲ្យរថយន្តបែនដឹកខ្សាច់ជ្រុលទៅបុកចូលផ្ទះលក់បាយធ្វើឱ្យរងរបួសម្ដាយ ននិងកូនស្រី។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១​ និង២០នាទីយប់ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នំា២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ កែងនិងផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

    សមត្ថកិច្ចបានឱ្យដឹងថា ​រថយន្តបែនដឹកខ្សាច់​ ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3F-0566 បើកតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុកែងផ្លូវ៦០ម៉ែត្របានបត់ឆ្វេង ស្រាប់តែមានរថយន្តម៉ាកមែរសឺដេស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកម្ពុជា K.SARUN6 បើកបរដោយបុរសម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង​ ហេីយជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពេញទំហឹងបណ្ដាលឱ្យរថយន្តបែនដឹកខ្សាច់រេចង្កូតទៅបុកចូលផ្ទះលក់បាយ-ម្ហូប​ បណ្ដាលឱ្យកូនស្រីរបួសស្រាល រីឯម្ដាយរបួសធ្ងន់​ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ​ ។

    ​ ក្រោយកើតហេតុ​នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ​ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...