• បើករថយន្ត BMW បុកគូទរថយន្តដឹកប្រេងឥន្ធនៈ ខូចខាតក្បាល
    ដោយ admin  ថ្ងៃទី 31 October, 2021  ម៉ោង 07:02 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តស៊េរីទំនើប BMW ១គ្រឿងបើកបរលឿនជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈTotal ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងអត់បងមិនមានរងរបួស។ ករណីនេះបាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុច​មុខ​ធនាគារ​ ABA តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ។

    សមត្ថកិច្ចបានឱ្យដឹងថា មុន​កើ​ត​ហេតុ​គេ​ឃើញ​រថយន្ត CHENGLONG ដឹក​ស៊ីទែន​ប្រេងឥន្ធនៈ​Total ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2577 ធ្វើ​ដំណើ​រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ពី​លិចទៅ​កើ​ត​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំ​នើប​ម៉ាក BMW ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-3976 បើកបរ​ដោយ​បុរស​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង អេ​ឡិច ចាន់​ត្រា មក​បុក​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​Total​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ត​បង្ក​វិល​មួយ​ជុំ​ខ្ទេច​មួយ​កំណាត់​មុខ។ ចំណែក​រថយន្ត​ដឹក​ស៊ីទែន​ប្រេង​Total បាន​រង​ការខូចខាត​កាង​ខាងក្រោយ​បន្តិចបន្តួច តែមិន​បង្ក​គ្រោះថ្នាក់​ដល់​មនមនុស្ឡើយ។

    ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​មកដល់ ហើយ​ធ្វើការសម្របសម្រួល​ដល់​ភាគី​ទាំងសងខាង​អស់​មួយសន្ទុះ​ធំ ទើប​ចុងក្រោយ​បានបញ្ចប់​រឿង ត្រឹម​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខខ្លួនឯង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...