• ផ្ទុះធុងហ្គាដឆេះរថយន្ត ២គ្រឿងគ្រោងឆ្អឹង បង្កឱ្យម្ចាស់រថយន្តរងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 29 October, 2021  ម៉ោង 07:34 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ ឧប្បត្តិហេតុអគ្គីភ័យមួយបានកើតឡើងដោយសារ បុរសម្ចាស់ការាស់សាំងម្នាក់ បានធ្វើការផ្ទេរប្រេងសាំងចេញពីរថយន្តធំចូលរថយន្តតូច នៅពេលរួចរាល់ក៏បានបើករថយន្តថយក្រោយបានកិនធុងហ្គាសក៏ផ្ទុះឆេះហើយបានឆាបឆេះរថយន្តអស់ ២គ្រឿង និងបានបណ្ដាលឲ្យខ្លួនគាត់ឆេះភ្លើងរបួសធ្ងន់។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅនៅក្នុងស្ថានីយប្រេងសាំងចំណុចមុខផ្សារ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    ក្រោយកើតហេតុ កម្លាំងនគរបាលអគ្គីភ័យនៃស្នងការនគរបាលខេត្ត កម្លាំងអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានបានចុះជួយអន្តរាគមន៍ប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ដោយទប់ស្កាត់ការឆេះរាលដាលចូលហ្គារ៉ាសសាំង បានប្រើពេលវេលាអស់រយៈពេលជិតកន្លះម៉ោង បានរលត់ជាស្ថាពរ។ ប៉ុន្តែរថយន្ត ២គ្រឿងបានឆេះអស់គ្មានសល់ ហើយម្ចាស់ការ៉ាស់សាំងដែលជាអ្នកបើកបររថយន្តបានរងរបួសធ្ងន់ ហើយបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ៕



    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...