• បញ្ជូន​មន្ត្រីនគរបាល​ដែល​ប្រើ អំពើហិង្សា​លើ​យុវតី​ម្នា​ក់បែកក្បាលទៅតុលាការ​
    ដោយ admin  ថ្ងៃទី 10 September, 2021  ម៉ោង 11:18 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មន្ត្រីនគរបាល​ម្នាក់ ដែល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូផ្លូវគោកបង្កអំពើហិង្សា​លើ​នារី​ម្នាក់ កាលពី​យប់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ ត្រូវមាន​សមត្ថកិច្ច​ជំនាញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​។​

    ​លោក​វរសេនីយ៍ឯក សាន សុខ​សីហា ជំនួយការ​ស្នងការ​និង​ជា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា​នេះ​ថា មន្ត្រីនគរបាល ដែល​សង្ស័យ​អនុវត្ត​ច្បាប់​ចរាចរណ៍ បងបង្ក ឱ្យមាន​អំពើហិង្សា​នោះ នៅតែ​អះអាងថា រូប​ខ្លួន​គ្រាន់តែ​ចេញ​លើកដៃ ដើម្បី​រារាំង​អ្នក​មិន​អនុវត្ត​ច្បាប់​ចរាចរណ៍ ហើយ​នារី​ដែល​រងគ្រោះ គឺ​រងរបួស​ដោយសារ​ដួល​ប៉ុណ្ណោះ​។ ចំណែកឯ ខាង​នារី​ដែល​រងរបួស នៅតែ​អះអាងថា សមត្ថកិច្ច​រូបនោះ បាន​ប្រើ​ហិង្សា​លើ​ខ្លួន​។ ដូច្នេះ​មិនមាន​ការ សម្របសម្រួល​ត្រូវរ៉ូវ​គ្នា​នោះទេ​។​

    ​លោក​វរសេនីយ៍ឯក សាន សុខ​សីហា បានបញ្ជាក់​បន្ថែមថា នៅ​ព្រឹក​នេះ សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​មន្ត្រីនគរបាល ដែល​សង្ស័យ​បង្ក​ឲ្យ​មាន​អំពើហិង្សា​នោះ ទៅ​តុលាការ​ហើយ​។ រីឯ​បុរស​ម្នាក់ និង​នារី​ម្នាក់ ដែល​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ មិន​ពាក់មួក​សុវត្ថិភាព ហើយ​បើក​គេច​ពី​សមត្ថកិច្ច​នោះ ក៏ត្រូវ​រង​ការពិន័យ ឬក៏​អាច​ត្រូវ​តុលាការ​ចោទប្រកាន់​ដែរ​។​

    ​គួររំលឹកថា នៅ​យប់​ថ្ងៃទី​៨ ខែកញ្ញា​មាន​ហេតុការណ៍ ប៉ះទង្គិច​រវាង​នគរបាល​ម្នាក់ និង​ប្រជាពលរដ្ឋ មិន​គោរព​ច្បាប់​ចរាចរណ៍​២​នាក់ ដោយ​ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​នារី​ម្នាក់ រងរបួស​បែកក្បាល​។ នារី​រងគ្រោះ ដែល​រងរបួស​បែកក្បាល​នោះ​ឈ្មោះ ង​ន ស្រី​និ​ច អាយុ​២២​ឆ្នាំ ស្នាក់នៅ​បុរី​លឹម ឈាង ហោ​ចំការ​ដូង​។ ចំណែកឯ​សមត្ថកិច្ច ដែល​សង្ស័យ​យក​អាយកូម វាយ​ចំក្បាល​នារី​រូបនោះ ឈ្មោះ ម៉ាត់ ពិសី​។​

    ​បើតាម​សេចក្ដីរាយការណ៍ ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​ប្រុស​ស្រី​មួយគូ​ជិះ​ម៉ូតូឌុប​គ្នា ដោយ​មិនមាន​មួកសុវត្ថិភាព ហើយ​ពេល​ជួប​នគរបាល ដែល​កំពុង​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ក៏​ព្យាយាម​ជិះ​គេច​។ តែ​ត្រូវបាន​គេ​អះអាងថា មន្ត្រីនគរបាល បាន​ប្រើ​អាយកូម វាយ​សំដៅ​បុរស​ជា​អ្នក​ឌុប តែ​មិនត្រូវ​អ្នក​ឌុប​ទេ បែរជា​ត្រូវ​នារី​អង្គុយ​ខាងក្រោយ​រយះ​ក្បាល​យ៉ាង​ធំ​ទៅវិញ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares