• ក្រោយឡើងកាន់តំណែងថ្មីៗអភិបាលខណ្ឌទួលគោកលោក ជា ពិសី បញ្ចេញស្នាដៃឃាត់ខ្លួនអ្នកកត់ និងអ្នកចាក់ឆ្នោតវៀតណាម៥នាក់ធ្វើឱ្យបណ្ដាញអ្នកកត់ឆ្នោតវៀតណាមផ្អើលពេញទឹកដីខណ្ឌ!
    ដោយ admin  ថ្ងៃទី 1 September, 2021  ម៉ោង 09:01 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មនុស្ស ៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
    នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ពួកគេជាអ្នកកត់ និងអ្នកលួចចាក់ឆ្នោតវៀតណាម។ ដែលប្រព្រឹត្តនៅទីតាំង ចំណុចផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឈ្មោះឆ្មក់ក្រសោប ជនញៀនល្បែងឆ្នោតវៀតណាមខាងលើនេះដោយប្រមូលវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ក្រោយពីបង្ក្រាបអំពើល្មើសច្បាប់ខាងលើគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ
    ទួលគោក បានសម្រេចបិទទីតាំងចោលបណ្ដោះអាសន្ន។

    ក្រោយបទបញ្ជារបស់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងជាអភិបាលខណ្ឌថ្មី និងដើម្បីអនុវត្តការងារមានប្រសិទ្ធ ភាពចំពោះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព លោក ទៀវ សំអឿន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលរងខណ្ឌដឹកនាំកម្លាំងចម្រុះកម្លាំងខណ្ឌកម្លាំងគណៈបញ្ជការឯកភាពសង្កាត់ផ្សារដេប៉ូទី៣ និងនគរបាលប៉ុស្តិ៍ ប្រតិបត្តិការ បានសម្រេចឱ្យបញ្ជូនអ្នកលួចកត់ និងអ្នកលួចចាក់ឆ្នោតទាំង៥នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធ បន្តទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនិតិវិធី៕ (ខ្មែរអង្គរ)

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares