• ឃាត់ខ្លួនមេក្លោងគ្រឿងញៀនជនជាតិចិនម្នាក់ និងដកហូតថ្នាំញៀនជាង១៦គីឡូ និងរហូតដកហូតបានវត្ថុតាងមួយចំនួនធំបន្ថែមទៀត នៅខណ្ឌបឹងកេងកង
    ដោយ admin  ថ្ងៃទី 12 August, 2021  ម៉ោង 09:04 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នាំជនសង្ស័យឈ្មោះ Huang Xulong មកឆែកឆេរបន្ទប់ជួលគ្មានលេខ ផ្លូវ៣០០ ក្រុម៤០ ភូមិ០៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ដោយរកឃើញវត្ថុតាងចំនួន ១០ប្រភេទបន្ថែមទៀត សរុបប្រហែលជា ៣០០ក្រាម (៣ខាំ)។

    អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩ និង០០នាទី ដោយមានការចូលរួមដឹកនាំពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នាំខ្លួនជនសង្ស័យ ឈ្មោះ Huang Xulong មកបន្តឆែកឆេរបន្ទប់ជួលគ្មានលេខ ផ្លូវ៣០០ ក្រុម៤០ ភូមិ០៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ដោយរកឃើញវត្ថុតាងចំនួន ១០ប្រភេទបន្ថែមទៀត សរុបប្រហែលជា ៣០០ក្រាម»។

    វត្ថុតាងដែលដកហូតបានក្នុងប្រតិបត្តិការនេះរួមមាន៖

    ទី១៖ ម្សៅម៉ត់ពណ៌សចំនួន០៧កញ្ចប់
    ទី២៖ ម្សៅពណ៌ផ្កាឈូកអក្សរ Jing. Linger សង្ស័យជាខេតាមីន ចំនួន ៣៧កញ្ចប់
    ទី៣៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ០៣កញ្ចប់
    ទី៤៖ ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យជាសារធាតុញៀនប្រភេទMDMA ចំនួន ០៦គ្រាប់
    ទី៥៖ ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១
    ទី៦៖ ដប Cocacola ពណ៌ក្រហម សង្ស័យជាសាធាតុញៀនប្រភេទ MDMA ចំនួន០១ដប
    ទី៧៖ កញ្ចប់បារីម៉ាក Mavius ពណ៌ខៀវ សង្ស័យជាកញ្ឆា ចំនួន១០កញ្ចប់
    ទី៨៖ កញ្ចប់ពណ៌ខៀវ Porche. សង្ស័យ MDMA ចំនួន០៤កញ្ចប់
    ទី៩៖ កញ្ចប់ពណ៌ខ្មៅអក្សរ MASA TEAM សង្ស័យ MDMA ចំនួន០៥កញ្ចប់
    ទី១០៖ កញ្ចប់ពណ៌ទឹកដោះគោសង្ស័យជាកញ្ឆាចំនួន០១កញ្ចប់
    ទី១១៖ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
    ទី១២៖ លិខិតឆ្លងដែន HUANG XULONG ចំនួន០១ច្បាប់
    ទី១៣៖ កាត ATM ធនាគា ABAចំនួន០១សន្លឹក (HUANG XULONG)។

    សូមជម្រាបថា កាលពីថ្មីៗនេះ ដោយអនុវត្តតាមបញ្ជាដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក រុឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងបន្តចុះស្រាវជ្រាវករណីបុរសជនជាតិចិន ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ និងរឹបអូសបានគ្រឿងញៀនសរុបប្រហែលជា ១៦គីឡូក្រាម៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares