• បុរសម្នាក់បើកម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយដួលបោកក្បាលស្លាប់
    ដោយ admin  ថ្ងៃទី 12 August, 2021  ម៉ោង 08:37 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង)៖ ប្រុសម្នាក់បើកម៉ូតូ zoomer x បុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយដួលបោកក្បាលស្លាប់ ចំណែកអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសស្រាល។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ ចន្លោះKm73-74 ចំណុចមុខតូបលក់ដូរឈ្មោះ ម៉ាន រួន ភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ។

    ជនរងគ្រោះឈ្មោះ រ៉ុម សុខភារម្យ ភេទប្រុស អាយុ៣៧ រស់នៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរម៉ូតូ ម៉ាកZoomer-x ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ1GM-5406
    ពីទិសខាងជើងទៅត្បូង លុះពេលដល់ចំណុចខាងលើក៏បានបុកម៉ូតូសណ្តោងរ៉ឺម៉ក់០១គឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឱ្យស្លាប់ អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក់របួសអ្នករួមដំណើរ ០១នាក់ឈ្មោះទឹម សុជាតា ភេទស្រី អាយុ៣១ ឆ្នាំ រស់នៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជាមួយគ្នា ។

    ក្រោយកើតហេតុអ្នកបើកបរម៉ូតូរ៉ឺម៉កបានរត់គេចខ្លួនបាត់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares