• មនុស្សចំនួន៣នាក់ បានស្លាប់ និងរបួសធ្ងន់២៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកកម្មករ រថយន្តដឹកឥដ្ឋ នៅស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ
    ដោយ admin  ថ្ងៃទី 12 August, 2021  ម៉ោង 12:56 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ មានមនុស្សចំនួន៣នាក់ បានស្លាប់ និងបង្កឱ្យកម្មករចំនួន២៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ និងរថយន្តដឹឥដ្ឋ បុកគ្នាពេញទំហឹង នាព្រលប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧ និង១០នាទី លើផ្លូវជាតិលេខ៤១ ចន្លោះគីទូម៉ែត្រលេខ ៣-៤ ស្ថិតចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    សមត្ថកិច្ច បានឱ្យដឹងថា នាព្រលប់នោះមានរថយន្ដ០១គ្រឿង ម៉ាកហ៉ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ក.4200.ភព3 អ្នកបើកបរឈ្មោះ ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅខេត្តកំពង់ចាម និងមានព្រូរថយន្ដ០១នាក់ ឈ្មោះ យ៉ុន ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃសន្លឹក ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង (ជារថយន្តដឹកឥដ្ឋ) បើកបរពីត្បូងទៅជើង មកដល់ចំណុចខាងលើបានបុករថយន្ដ០១គ្រឿង ម៉ាកហ៉ីយិនដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1409 អ្នកបើកបរឈ្មោះ អុឹម លន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (បើករថយន្តដឹកកម្មករកាត់ដេរ)។

    សមត្ថកិច្ចបានបញ្ជាក់ថា សរុបមនុស្សនៅក្នុងរថយន្តទាំង២គ្រឿង មានចំនួន៣៥នាក់ ស្រី៣២នាក់ ក្នុងឧប្បត្តិហេតុ បណ្ដាលអោយគ្រោះថ្នាក់មនុស្ស សរុបរួមចំនួន ២៨នាក់ ស្រី២៤នាក់ កម្មករ២៥នាក់ ស្រី២៤នាក់ អ្នកបើកបររថយន្ដ០២នាក់ប្រុស ព្រូរថយន្ដ០១នាក់ប្រុស ស្លាប់០៣នាក់ ស្រី០២នាក់ របួសធ្ងន់១៧នាក់ ស្រី១៥នាក់ របួសស្រាល០៨នាក់ ស្រី០៧នាក់។

    ចំពោះវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលតដ្ឋបាលត្រពាំងគង។ ចំពោះករណីខាងលើប្រគល់ជូនជំនាញចរាចរណ៍ខេត្តកំពង់ស្ពឺ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares