• បុរសម្នាក់បើករថយន្តបុកម៉ូតូកង់បីមិនឈប់ បន្តទៅបុករះម៉ូតូនិងកន្លែងលក់ដូរមួយកន្លែងទៀត រួចបើកគេចចុះរត់ចូលផ្ទះ
    ដោយ admin  ថ្ងៃទី 9 August, 2021  ម៉ោង 13:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់បើរថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកឡាំប្រ៊ឺតាមួយគ្រឿងពេញទំហឹងរួចថយក្រោយបួងចង្កូតបម្រុងបើករត់បានជ្រុលចង្កូត ទៅបុករះម៉ូតូ និងកន្លែងលក់ដូរមួយកន្លែងទៀត បណ្តាលឱ្យរងការខូចខាតនិងរបួសស្រាលប្រុសស្រី៤នាក់ កាលពីវេលា ម៉ោង០៨យប់ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តុបថ្នល់បត់ តាមបណ្តោយផ្លូវ២១៧ កែងនិងផ្លូវបេតុងព្រៃស ក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាក ឡិចសុីសRX-330. ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2J-1731បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿន បានជ្រុលទៅបុកឡាំប្រ៊ឺតាពណ៌លឿងពាក់ស្លាកលេខ1GU-9698បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើត ពីចំហៀងខាងស្តាំពេញកៀបជាប់ ជាមួយកង់បី ភ្លាមនោះប្រជាពលរដ្ឋជាច្រើននាក់នៅ កន្លែងកើតហេតុ នាំគ្នាឃាត់រថយន្តបង្កនោះដែរ តែរថយន្តបង្កបានរ៉ឺយ៉ែថយក្រោយរួចបើករត់ រេចង្កូតទៅបុករះម៉ូតូសង់កូរ៉េមួយគ្រឿងចតស្ងៀមនិងកន្លែងលក់ដូរមួយកន្លែងទៀត រងការខូចខាតយ៉ាងដំណំ និងរបួសស្រាលប្រុសស្រី៤នាក់។

    ប្រភពដដែរបានបន្តទៀតថា បន្ទាប់មករថយន្តមិនបានឈប់ដោះស្រាយនោះទេ បានបន្តបើករត់ ខណ:នោះក៏បានដឹងដល់សមត្ថកិច្ច បោះដៃតាមវិទ្យុទាក់ទង តៗគ្នា ចេញអន្តរាគមន៍ប្រដេញតាម ដល់ចំណុចមុខផ្ទះលេខ124EEo ផ្លូវ03 ក្នុងបូរីឡាយគង់ ទើបទុករថយន្តចតនៅមុខផ្ទះចំណែកម្ចាស់ ចូលក្នុងផ្ទះបាត់ សមត្ថកិច្ចហៅមិនចេញ។

    សមត្ថកិច្ចបានយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares