• សពមេធាវី ឈ្មោះ ជូ ជាគុយ ​ដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះ១ បានរកឃើញហើយនៅព្រឹកនេះ!
    ដោយ admin  ថ្ងៃទី 4 August, 2021  ម៉ោង 07:20 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ មុននេះបន្តិចរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថាសពមេធាវី ឈ្មោះ ជូ ជាគុយ ​ដែលបានបាត់ខ្លួនក្រោយពីចុះលេងទឹកសមុទ្រនៅឆ្នេរអូរត្រេះ១ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលម៉ោងជាង ៤ នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ បានរកឃើញហើយនៅនៅវេលាម៉ោង០៥ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សពជនរងគ្រោះឈ្មោះ ជូ ជាគុយ ​បានអណ្តែតមកទើរលើឆ្នេរខ្សាច់ ដែលមានចំងាយជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុ។

    សូមរំលឹកថា អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុឲ្យដឹងថា មានករណីលង់ទឹកមួយ បានកើតឡើងនៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ វេលាម៉ោងជាង ៤ល្ងាច នៅចំណុចឆ្នេរអូរត្រេះ១ ស្ថិតតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

    ករណីលង់ទឹកនេះគឺជា ភ្ញៀវទេសចរជនជាតិខ្មែរមកពីរាជធានីភ្នំពេញលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ដោយទឹករលកបោកបក់ខ្លាំង បានបាត់ខ្លួន ១នាក់។
    ជនរងគ្រោះ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។

    រហូតមកដល់ម៉ោង 0៨ និង៣០ នាទីយប់ ថ្ងៃដដែលនេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសមបាត់ខ្លួននេះ ។ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុងផងដែរ។

    ការបាត់ខ្លួនបុរសម្នាក់នេះមិនទាន់រកឃើញ នៅឡើយទេ ហើយនៅថ្ងៃស្អែកនេះកម្លាំងសមត្ថកិច្ចនឹងអាជ្ញាធរខេត្តបន្តស្វែងរកជនរងគ្រោះបន្តទៀតដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares